បរទេស: នាព្រឹកថ្ងៃចន្ទទី២ ខែធ្នូឆ្នាំ២០១៩នេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ប្រទេសតួកគី បានធ្វើការបង្ហាញ ពីកាលបរិច្ឆេទ នៃការបញ្ជាទិញ ប្រព័ន្ធមីស៊ីល S-400 បន្ថែមទៀត ពីប្រទេសរុស្ស៊ី គឺស្ថិតនៅក្នុងលក្ខណ្ឌ បច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែកិច្ចព្រមព្រៀង ដឹកជញ្ជូនជាក់ស្តែងនឹង កើតឡើងមិនយូរនោះឡើយ ។
ប្រធាននៃភ្នាក់ងារ ទទួលបន្ទុកកិច្ចការងារ នាំចូលអាវុធ Rosoboronexport របស់រដ្ឋរុស្ស៊ីបាននិយាយ កាលពីខែមុនថា រដ្ឋាភិបាលក្រុងមូស្គូ សង្ឃឹមថានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីផ្គត់ផ្គង់ទៅកាន់ ប្រទេសតួកគី នូវប្រព័ន្ធមីស៊ីល S-400 នឹងអាចធ្វើឡើង នៅក្នុងឆមាសទីមួយ នៃឆ្នាំក្រោយនេះ ហើយ។
សកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថា នឹងអាចបង្កើនសំពាធ រវាងទំនាក់ទំនង នៃប្រទេសតួកគី និងសហរដ្ឋអាមេរិក ដែលកន្លងមកធ្លាប់ បានប្រកាសក្នុងការ លប់ឈ្មោះទីក្រុងអង់ការ៉ា ចេញពីកម្មវិធី លក់យន្តហោះ ចម្បាំងបំបាំងកាយ F-35របស់ខ្លួន ៕
ប្រែសម្រួល:ស៊ុនលី