ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ រិះគន់កូរ៉េខាងជេីង​ ចំពោះការបង្កេីន ភាពតានតឹងយោធា

សេអ៊ូល៖​ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jeong Kyeong-doo បានរិះគន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារចំពោះការបង្កើនភាពតានតឹងជាមួយនឹងការ បាញ់មីស៊ីលជាបន្តបន្ទាប់​ ដោយនិយាយថាប្រទេសកុម្មុយនិស្តមួយនេះ ថែមទាំងបានរំលោភកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹង ផ្នែកយោធាកាលពីឆ្នាំមុន​ ជាមួយនឹងការបាញ់កាំភ្លើងធំនៅតាមឆ្នេរសមុទ្រ នាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីលោក Jeong Kyeong-doo បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកមុនពេលសិក្ខាសាលាមួយ​ ស្តីពីការការពារជាតិ​ និងសន្តិសុខទោះបីជាមានការខិតខំប្រឹងប្រែងចម្រុះរបស់រដ្ឋាភិបាលរបស់យើង​ សម្រាប់ទំនាក់ទំនងអន្តរកូរ៉េ​ សម្រាប់សន្តិភាព​ និងវិបុលភាពក៏ដោយ​ ក៏ប្រទេសកូរ៉េខាងជើង​ បានបង្កើនភាពតានតឹងផ្នែកយោធាដោយមីស៊ីល ផ្លោងបាញ់សាកល្បង។ 

លោកក៏បានចង្អុលបង្ហាញពី ការរំលោភរបស់ក្រុងព្យុងយ៉ាង​ ចំពោះកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា​ ឆ្នាំមុនដោយធ្វើសមយុទ្ធកាំភ្លើងធំ នៅលើកោះតូចៗនៅឆាំងរិន​ ក្នុងសមុទ្រលឿង​ កាលពីខែមុន៕

ដោយ​ ឈូក​ បូរ៉ា

To Top