ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង នឹងចូលរួមជំនួបកំពូល ប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំចិន

បរទេស៖ ប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទស្សនកិច្ច ទៅប្រទេសចិន នៅចុងខែនេះ ដើម្បីចូលរួម ក្នុងកិច្ចពិភាក្សាជំនួប កំពូលប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំ នៃប្រទេសចិន និងប្រទេសជប៉ុន។

លោក មូន គ្រោងធ្វើដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ទៅទីក្រុង Chengdu ស្ថិតនៅក្នុងប្រទេសចិន ភាគនិរតី ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែធ្នូ ហើយជំនួបកំពូលនោះ នឹងមានការចូលរួម ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។

មន្ត្រីនាំពាក្យ វិមានខៀវ លោក កូ មីនជុង បាននិយាយនៅក្នុង សន្និសីទកាសែតមួយថា ពួកលោកគ្រោង ផ្តោតពិភាក្សាគ្នា ស្តីពីវិធីធ្វើឲ្យមានសហប្រតិបត្តិការ យ៉ាងសំខាន់ នៅក្នុងចំណោម ប្រទេសទាំង៣ និងធ្វើការពិភាក្សាគ្នា យ៉ាងស៊ីជម្រៅ ស្តីពីស្ថានភាពសន្តិសុខក្នុងតំបន់៕

ប្រែសម្រួល៖ប៉ាង កុង

To Top