បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការព្រមានប្រទេសរុស្ស៊ី មិនឲ្យជ្រៀតជ្រែកក្នុងដំណើរ បោះឆ្នោតសហរដ្ឋអាមរិកនោះឡើយ នេះបើយោងតាមសម្តរបស់សេតវិមាន។
ក្រៅពីនេះ លោក ត្រាំ ក៏បានជំរុញប្រទេសរុស្ស៊ី ឲ្យដោះស្រាយជម្លោះជាមួយអ៊ុយក្រែន ហើយនិងបានធ្វើការសង្កត់ធ្ងន់ ទៅលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី អំពីការគាំទ្ររបស់លោក ចំពោះការគ្រប់គ្រងអាវុធពិភពលោក ដែលរួមបញ្ចូលមិនមែន ត្រឹមតែប្រទេសរុស្ស៊ីទេ ប៉ុន្តែរួមទាំងប្រទេសចិនផងដែរ។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ច សហរដ្ឋអាមេរិកនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្រៅពីជួបជាមួយលោក ត្រាំ នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo ពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ស៊ីរី សន្ធិសញ្ញាគ្រប់គ្រងអាវុធ និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធទៅនឹងចំណងមិត្តភាព ដ៏តានតឹងបច្ចុប្បន្នរបស់ អាមេរិកនិងរុស្ស៊ី ៕
ប្រែសម្រួល៖ ប៉ាង កុង