ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងស្នើឲ្យមានកិច្ចចរចា ៦ភាគី នៅឆ្នាំក្រោយ

សេអ៊ូល៖ ក្រុមអ្នកជំនាញដែលមាន មូលដ្ឋាននៅទីក្រុងសេអ៊ូល បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង អាចស្នើឱ្យមានកិច្ចចរចា ៦ភាគីដែលពាក់ព័ន្ធនឹងប្រទេសចិន និងរុស្ស៊ី ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួននៅឆ្នាំក្រោយ នៅពេលដែលខ្លួនបានព្រមានអំពី “ផ្លូវថ្មី” ចំពេលមានការចរចាជាប់គាំង ជាមួយសហរដ្ឋអាមេរិក ។

វិទ្យាស្ថានសិក្សាចុងបូព៌ា នៅសកលវិទ្យាល័យ Kyungnam University បានបង្កើតករណីនេះ ខណៈដែលប្រទេសកូរ៉េខាងជើង បានព្រមានថា ខ្លួននឹងបោះបង់ចោលការចរចា ជាមួយសហរដ្ឋអាមេរិក និងស្វែងរកវិធីថ្មីមួយ លើកលែងតែទីក្រុងវ៉ាស៊ីនតោន នឹងទទួលបាននូវសំណើថ្មីមួយ នៅចុងឆ្នាំដើម្បីផ្លាស់ប្តូរ ការចរចាទៅមុខទៀត។

សាស្ត្រាចារ្យ Kim Dong-yub នៅវិទ្យាស្ថានបានឲ្យដឹង ក្នុងសន្និសីទកាសែតនៅក្រុងសេអ៊ូលថា “មានលទ្ធភាពខ្ពស់ដែលកូរ៉េខាងជើង នឹងប្រកាសផ្អាកកិច្ចចរចា កូរ៉េខាងជើង-អាមេរិក នៅឯកិច្ចប្រជុំគណបក្ស សំខាន់របស់ខ្លួននៅចុងខែនេះ” ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top