ជេស៊ី ស៊ីធី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា មន្ត្រីប៉ូលិស មួយរូប និងពលរដ្ឋតិចបំផុត៥នាក់ បានស្លាប់ នៅក្នុងអំពើបាញ់ប្រហារគ្នាយ៉ាងខ្លាំង នៅក្រុង Jersey City រដ្ឋ New Jersey សហរដ្ឋអាមេរិក ។
មន្ត្រីប៉ូលិស២នាក់បានរងរបួស នៅក្នុងអំឡុងពេល កើតមានឧប្បត្តិហេតុនេះ ដែលបានរងការបាញ់ប្រហារ ក្រោយពីខ្មាន់កាំភ្លើងពីរនាក់ បានបាញ់ប្រហារ នៅឯហាងលក់ទំនិញមួយកន្លែង ។
ក្រោយហេតុការណ៍កើតឡើង សាលារៀនក្នុងស្រុក និងហាងលក់ដូរជាច្រើន នៅក្នុងតំបន់ បានបិទទ្វារ ដំណើរការជាបណ្តោះអាសន្ន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា