ព័ត៌មានអន្តរជាតិ

អាមេរិក ព្យួរសកម្មភាព ហោះហើរនិស្សិត អារ៉ាប៊ីសាអូឌីត ច្រើនរយនាក់ ក្រោយហេតុការណ៍ បាញ់សម្លាប់ នៅមូលដ្ឋាន ជើងទឹកអាមេរិក

បរទេស: BBCចេញផ្សាយ នៅថ្ងៃពុធទី១១ខែធ្នូនេះ បានសរសេរថា សហរដ្ឋអាមេរិក បានធ្វើការផ្អាកសកម្មភាព របស់និស្សិត អាកាសចរណ៍យោធា ជនជាតិអារ៉ាប៊ីសាអូឌីត រាប់រយនាក់ នៅឯមូលដ្ឋាននានា នៅទូទាំងប្រទេស បន្ទាប់ពីការបាញ់ប្រហារ ដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃសុក្រនៅរដ្ឋហ្វ្លរីដា។

រាល់ការហ្វឹកហាត់ ជាការហោះហើរ នឹងត្រូវផ្អាក តែការសិក្សាក្នុងថ្នាក់នឹង នៅបន្តជាធម្មតា។គួរបញ្ជាក់ដែរថាការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Mark Esper បានបញ្ជាឱ្យពិនិត្យឡើងវិញ ករណីការបាញ់សម្លាប់ នាវិក៣នាក់ នៅឯមូលដ្ឋាន កងទ័ពជើងទឹក ដោយអនុសេនីយ ទ័ពអាកាស អារ៉ាប៊ីសាអូឌីត។

ផ្ទាំងពាណិជ្ជកម្ម

FBI បាននិយាយថា ខ្លួនកំពុងព្យាយាម កំណត់ពីមូលហេតុ នៃអ្នកវាយប្រហារ ដែលត្រូវបានបាញ់សម្លាប់ ដោយប៉ូលីស ហើយក្នុងនោះផងដែរ ក្រុមអ្នកស៊ើបអង្កេត និយាយថា ពួកគេកំពុងធ្វើការសន្និដ្ឋា ថាវាជាអំពើភេរវកម្ម ឬយ៉ាងណា៕

ប្រែសម្រួល:ស៊ុនលី

To Top