ព័ត៌មានអន្តរជាតិ

ក្រុមយោធាណូវែលសេឡង់ ទាញយកសាកសពបាន ៦នាក់ ក្រោយរងគ្រោះដោយ បន្ទុះភ្នំភ្លើងនៅកោះ White Island

វ៉ាកាតាណេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ថា នៅថ្ងៃសុក្រនេះ ក្រុមការងារដែលសុទ្ធសឹង ជាយោធារបស់ ប្រទេសណូវែលសេឡង់ បានទាញយកសាកសពចំនួន ៦នាក់ ចេញពីទីតាំងនៃការបន្ទុះភ្នំភ្លើង នៅលើដែនកោះ White Island ។ ប៉ូលិសបាននិយាយដូច្នេះថា បេសកកម្មមួយត្រូវបានអនុវត្តន៍ ហើយមានការគំរាមកំហែង ពីការបន្ទុះភ្នំភ្លើងមួយផ្សេងទៀត ។

សាក្សីដែលដឹងហេតុការណ៍នេះ បាននិយាយថា មានឧទ្ធម្ភាគចក្រយោធាចំនួន ២គ្រឿង បានចេញដំណើរ ពីព្រលានយន្តហោះ Whakatane ក្រោយពីមានហេតុការណ៍ផ្ទុះភ្នំភ្លើង ជាលើកដំបូងនៅតំបន់ឆ្នេរ សមុទ្រ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានគេជឿជាក់ថា បានសម្លាប់មនុស្សអស់តិចបំផុត ១៦នាក់ និងបង្ករបួសស្នាមជាច្រើននាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top