ព័ត៌មានអន្តរជាតិ

អាមេរិក​ ទទូចដល់កូរ៉េខាងជើង​ ឱ្យចូលរួមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ​ ដោយប្តេជ្ញារកវិធីសាស្រ្ដបត់បែន

វ៉ាស៊ីនតោន៖​ សហរដ្ឋអាមេរិក​ បានជំរុញឱ្យកូរ៉េខាងជើង​ វិលត្រឡប់ទៅរកកិច្ចចរចាការ រំសាយអាវុធនុយក្លេអ៊ែរ​ ដែលត្រូវបានជាប់គាំងក្នុងពេលជជែកដេញដោលគ្នា នៅឯក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ​ កាលពីថ្ងៃពុធដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន​ បានត្រៀមខ្លួនដើម្បី “បត់បែន” នៅក្នុងដំណើរការនេះ​ ខណៈពេលដែលព្រមានប្រឆាំង នឹងសកម្មភាពបង្កហេតុនានា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Kelly Craft បានលេីកឡេីងថា“ យើងបានត្រៀមលក្ខណៈដើម្បីបត់បែន តាមវិធីដែលយើង ឈានដល់បញ្ហានេះ ហើយយើងទទួលស្គាល់ តម្រូវការសម្រាប់កិច្ចព្រមព្រៀងមានតុល្យភាពមួយ​ ដែលដោះស្រាយកង្វល់ របស់ភាគីទាំងអស់” ។

 លោកស្រីបានបន្ថែមថា “ប៉ុន្តែយើងមិនអាចធ្វើវា តែម្នាក់ឯងបានទេ ប្រទេសកូរ៉េខាងជើង​ ត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាក​ និងក្លាហាននេះដើម្បីធ្វើការជាមួយយើង​ ទីក្រុងព្យុងយ៉ាង មានបំណងបន្តអាកប្បកិរិយាបង្កហេតុដូចជា ស៊េរីនៃការសាកល្បង មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ខ្លួន”៕

ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top