ព័ត៌មានអន្តរជាតិ

ទីបំផុតពិភពលោក មានវត្តមានក្រុមហ៊ុន ដែលមានតម្លៃទីផ្សាដល់ទៅ ២ពាន់ពាន់លានដុល្លារ ជាលើកដំបូងហើយ

បរទេស: ទូរទស្សន៍ CNN ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះបានសរសេរថា ភាគហ៊ុនរបស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃនេះបានកើនឡើងខ្ពស់ ២ពាន់ពាន់លានដុល្លារ ជាលើកដំបូងនិងមិនធ្លាប់មាននៅលើពិភពលោក។ Aramco ជាក្រុមហ៊ុនផលិតប្រេងដ៏ធំរបស់រដ្ឋក្រោមការដឹកនាំដោយផ្ទាល់ ដោយព្រះមហាក្សត្រ នៃប្រទេសព្រះអង្គ Mohammed bin Salman។

ប្រភពដដែលបានសរសេរទៀតថា ភាគហ៊ុននេះត្រូវបានគេមើលឃើញថា បានកើនឡើងដល់ទៅ ១០ភាគរយ ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នាដែលវាបានធ្វើឲ្យ ទំហំភាគហ៊ុនរបស់ខ្លួនកើនទៅដល់ ៣៨,៧០រីយ៉ាល់ឬប្រមាណជា ១០,៣២ដុល្លារក្នុងមួយហ៊ុន។

Aramco បានកើនតម្លៃភាគហ៊ុន បានសរុបទៅដល់ប្រហែល ៣០០ពាន់លានដុល្លារ គិតជាទឹកប្រាក់ចាប់តាំងពី ភាគហ៊ុនរបស់ខ្លួនបានចាប់ផ្តើមដំបូង នៅលើផ្សារភាគហ៊ុនរបស់ទីក្រុង Riyadh កាលពីថ្ងៃច័ន្ទនៅក្នុងការផ្តល់ជូន ជាសាធារណៈលើកដំបូងធំបំផុត។រហូតមកដល់ពេលនេះ វាគឺជាក្រុមហ៊ុនដែល មានតម្លៃបំផុតនៅលើពិភពលោក និងកំពុងមានអ្នកប្រជែង មួយចំនួនដូចជាក្រុមហ៊ុន Apple ដែលមានតម្លៃប្រហែល ១,២ ពាន់ពាន់លានដុល្លារនិងក្រុមហ៊ុន Alphabet ផងដែរ៕

ប្រែសម្រួល: ស៊ុន លី

To Top