ព័ត៌មានអន្តរជាតិ

សភាអាមេរិក នឹងបង្កើតកងកម្លាំងអវកាស ជាមួយថវិកាចំណាយ លើការពារជាតិឆ្នាំ២០២០

បរទេស៖ រដ្ឋសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តឲ្យដំឡើង ទីបញ្ជាការកងកម្លាំងអវកាស ឲ្យជាសាខាយោធាទី៦ នៅក្នុងច្បាប់ គោលនយោបាយការពារជាតិឆ្នាំ២០២០ ដែលត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅមុនពេលរដ្ឋសភា និងព្រឹទ្ធសភាធ្វើការបោះឆ្នោត នៅក្នុងសប្ដាហ៍នេះ។

កិច្ចព្រមព្រៀងថ្មីនេះ តាមសេចក្តីរាយការណ៍ ត្រូវបានគេប្រកាស នៅក្នុងរបាយការណ៍សន្និសីទ និងសេចក្តីថ្លែងការណ៍កាសែតមួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលត្រូវបានគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធរដ្ឋសភានិងព្រឹទ្ធ ធ្វើការប្រកាសផ្សាយ។

របាយការណ៍នោះ គាំទ្រដល់កញ្ចប់ថវិកាចំនួន៧ ៣៨ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងប្រាក់ ៧១,៥ពាន់លានដុល្លារ សម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការ ជាយថាហេតុនៅបរទេស ក៏ដូចជាប្រាក់៥,៣ពាន់លានដុល្លារ ក្នុងការជួបសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយភ្លាមៗ ចំពោះបន្ទាយយោធា នៅទូទាំងប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង

To Top