ព័ត៌មានអន្តរជាតិ

Liverpool កំពុងពិភាក្សា ដើម្បីចុះកុងត្រា ជាមួយខ្សែបម្រើ សញ្ជាតិជប៉ុន Takumi Minamino

SALZBURG៖កីឡាករខ្សែបម្រើសញ្ជាតិជប៉ុន Takumi Minamino ឆាប់ៗនេះ អាចក្លាយជាកីឡាករជប៉ុនដំបូងគេ ដែលបានចុះកុងត្រា ជាមួយក្លិបបាល់ទាត់ លំដាប់កំពូលពិភពលោក Liverpool ក្រោយពីក្លិបបានសំឡឹង ឃើញជាច្រើនខែមកហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Christoph Freund នាយកកីឡា Salzburg បាននិយាយថា ក្លិបរបស់លោកកំពុងពិភាក្សាជាមួយ Liverpool ជុំវិញការផ្ទេរកីឡាករ Minamino វ័យ ២៤ ឆ្នាំ ដែលបានចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការប្រកួតចំនួន២ រវាងក្រុមនៅក្នុងវគ្គចែកពូល នៃក្របខណ្ឌ Champions League រដូវកាលនេះ។

លោក Freund បាននិយាយនៅលើ ទំព័របណ្តាញសង្គមធ្វីតទ័រថា យើងមានកិត្តិយសដោយក្លិប ដែលចាប់អារម្មណ៍កីឡាករ របស់យើង ។ កីឡាករ Minamino ជាខ្សែបម្រើប្រយុទ្ធ ដែលអាចលេងជាខ្សែប្រយុទ្ធ បានចូលរួមជាមួយ Salzburg ពីក្លិបជប៉ុន Cerezo Osaka ក្នុងឆ្នាំ ២០១៥ ។

Klopp បានសរសើរយ៉ាងខ្លាំងអំពីវិធីដែល Salzburg វាយលុក Liverpool ក្នុងជ័យជម្នះ ២-០ របស់ក្រុមលោកកាលពីថ្ងៃអង្គារ ដោយបានបិទកន្លែងការពារតំណែងជើងឯកនៅវគ្គ១៦ ក្រុមចុងក្រោយហើយទម្លាក់ Salzburg ចូល Europa League ។

សមាជិក២នាក់ទៀត នៃខ្សែរជួរមុខរបស់ Salzburg ចំណែកប្រទេសន័រវែស លោក Erling Braut Håland និងជនជាតិកូរ៉េខាងត្បូង Hwang Hee-chan ក៏មានជាប់ទាក់ទង នឹងការផ្លាស់ចេញពីក្លិបផងដែរ ។

Shinji Okazaki បានឈ្នះពានរង្វាន់ Premier League ជាមួយ Leicester ក្នុងឆ្នាំ ២០១៦ ខណៈដែល Shinji Kagawa (Manchester United), Hidetoshi Nakata (Bolton) និង Junichi Inamoto (Arsenal និង Fulham) ស្ថិតក្នុងចំណោមជនជាតិជប៉ុនផ្សេងទៀត ដែលបានលេងក្នុងក្របខណ្ឌកំពូល របស់អង់គ្លេស៕

ដោយ៖លី ភីលីព

To Top