ព័ត៌មានអន្តរជាតិ

លោកអាបេបញ្ជាក់ថា មិនបានពិចារណាឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណិត្តទី៤ របស់ខ្លួនឡើយ

តូក្យូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូបានសរសេរថា នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ បានមានប្រសាសថាលោកនឹងមិនពិចារណា ក្នុងការឈរឈ្មោះនៅអាណត្តិថ្មីក្នុងនាមជាប្រមុខគណបក្ស ប្រជាធិបតេយ្យសេរី LDP ដែលកំពុងកាន់អំណាចនោះទេ។

គេសង្កេតឃើញថា ការលើកឡើងបែបនេះត្រូវ បានធ្វើឡើងផ្ទុយទៅនឹងអ្វីដែលប្រធានប្រតិបត្តិនៃ គណបក្សកាន់អំណាចរូបនេះ ធ្លាប់បានលើកឡើង កាលពីដើមសប្តាហ៍នេះថា ការពន្យារពេលណាមួយគឺអាចជួយឲ្យលោកក្នុងការសម្រេច ដល់គោលដៅរបស់លោក ក្នុងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃប្រទេស។

រំលឹកដែរថាកាលពីដើមសប្តាហ៍ ប្រធានប្រតិបត្តិជាន់ខ្ពស់មកពីគណបក្ស LDP ដែលកំពុងកាន់អំណាច បានលើកឡើងថា លោកអាបេនឹងបន្តអាណត្តិរបស់ខ្លួន ដើម្បីអាចជាផ្លូវមួយជួយឲ្យលោកក្នុងការសម្រេចបាននូវ គោលការណ៍គ្រឹះមួយនៃ LDPនិងគោលដៅអាជីពរបស់លោកអាបេក្នុងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕

ប្រែសម្រួល: ស៊ុន លី

To Top