ព័ត៌មានអន្តរជាតិ

តួកគី កោះអញ្ជើញមន្ត្រីការទូតអាមេរិក ដើម្បីធ្វើការតវ៉ាប្រឆាំងសេចក្តីសម្រេចពី ការសម្លាប់រង្គាល់

បរទេស៖ ដោយខឹងនឹងការអនុម័ត របស់សហរដ្ឋអាមេរិក នូវសេចក្តីសម្រេចមួយ ដែលទទួលស្គាល់អំពើ ប្រល័យពូជសាសន៍អាមេនី នៅក្នុងសម័យចក្រភពអូតូម៉ង់ កាលពីប៉ុន្មានទសវត្សមុននោះ ប្រទេសតួកគីបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា ដើម្បីធ្វើការតវ៉ប្រឆាំងជាផ្លូវការ។

អនុរដ្ឋមន្ត្រីការបរទេសតួកគី លោក Sedat Onap បាននិយាយប្រាប់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសតួកគី លោក David Satterfield អំពីការរិះគន់ថ្កោលទោសដ៏ខ្លាំងក្លា ចំពោះសេចក្តីសម្រេចដែលធ្វើឡើង កាលពីថ្ងៃព្រហស្បត៍ ក្រោយចំណាត់ការអាទិភាពចំនួន៣ មិនអាចអនុម័តបាន។

គួរបញ្ជាក់ថា សេចក្តីសម្រេចសហរដ្ឋអាមរិកនោះ បានទទួលស្គាល់ជាផ្លូវការ នូវការសម្លាប់ពួកអាមេនីចំនួន ១,៥លាននាក់ជាប្រព័ន្ធ ក្នុងចក្រភពពីឆ្នាំ១៩១៥ដល់ឆ្នាំ១៩២៣ ថាជាអំពើប្រល័យពូជសាសន៍ ហើយសភាអាមេរិកបានអនុម័ត វិធានការស្រដៀងគ្នាមួយ នៅក្នុងខែតុលា ប៉ុន្តែវានៅមិនទាន់បានចុះហត្ថលេខា ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top