បរទេស: CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះបានសរសេរថា ជើងហោះហើរ ប្រភេទពាណិជ្ជកម្មប្រើប្រាស់ថាមពលអគ្គិសនី១០០ភាគរយបានបញ្ចប់ការ ហោះហើរសាកល្បងមួយរបស់ខ្លួននៅក្នុងប្រទេសកាណាដា ហើយវាបានក្លាយទៅជាអ្វីដែលប្រតិបត្តិករទេសចរណ៍បានហៅថា ជាបដិវត្តន៍ថ្មី និងលើកដំបូងបង្អស់របស់ពិភពលោកសម្រាប់ ឧស្សាហកម្មអាកាសចរណ៍។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយថាយន្ដហោះ៦កៅអីដែលមានអាយុកាល ៦២ឆ្នាំ ត្រូវបានគេបំពាក់ឡើងវិញជាមួយនឹងកម្លាំង ម៉ាស៊ីនកម្លាំងប្រមាណជា ៧៥០សេះបានធ្វើការហោះហើរចេញពីទីក្រុង Vancouver កាលពីថ្ងៃអង្គារហើយមានភាគខ្យល់ចេញចូលមិនដល់ ១៥នាទីឡើយ។
គួរបញ្ជាក់ថា ដែរថាការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងដោយលោក Greg McDougall នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Harbor Air ដែលលោកបានចំណាយពេល ក្នុងការធ្វើការសាកល្បងបើកការហោះហើរ ជាផ្លូវការនៅលើយន្តហោះមួយ របស់ក្រុមហ៊ុនគាត់៕
ប្រែសម្រួល: ស៊ុន លី