ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក នឹងបញ្ជូននាវាចម្បាំង និងឧទ្ធម្ភាគចក្រ ទៅកាន់ច្រកសមុទ្រ Hormuz រយៈពេល ៤ ខែ

បរទេស៖ ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកតូចចង្អៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ច្រកសមុទ្រនេះភ្ជាប់បណ្តារដ្ឋឈូងសមុទ្រជាមួយមហាសមុទ្រឥណ្ឌា និងដើរតួជាមួយភាគបីនៃឧស្ម័នធម្មជាតិរាវ និងស្ទើរតែមួយភាគបួន នៃការនាំប្រេងចេញសរុបទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសដាណឺម៉ាក លោក Jeppe Kofod និងរដ្ឋមន្ត្រីការពារជាតិ Trine Bramsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលដាណឺម៉ាកនឹងបញ្ជូននាវាចម្បាំងមួយគ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងនាវិកចំនួន ១៥៥ នាក់ទៅកាន់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤ ខែនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ សេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំជាមួយគណៈកម្មាធិការ គោលនយោបាយការបរទេស។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Jeppe Kofod បានប្រាប់វិទ្យុដាណឺម៉ាកថា “ការចូលរួមវិភាគទាននេះ អាចជួយធានាថាកប៉ាល់របស់យើងអាចបើកដោយសេរី ដោយមិនមានគ្រោះថ្នាក់ដល់សុវត្ថិភាពណាមួយឡើយ” ។

លោក Jeppe Kofod បានគូសបញ្ជាក់ការ ចាប់អារម្មណ៍ពិសេសរបស់ដាណឺម៉ាកចំពោះសន្តិសុខដែនសមុទ្រ ក្នុងនាមជាប្រទេសដែលមានឆ្នេរសមុទ្រធំជាងគេទី ៥ របស់ពិភពលោក។ បើតាមលោក Kofod ការចូលរួមវិភាគទានរបស់ ដាណឺម៉ាកគួរតែត្រូវបានគេមើលឃើញថា ជាការបំពេញបន្ថែមដល់ កិច្ចខិតខំប្រឹងប្រែងដទៃទៀតនៅក្នុងតំបន់ដូចជា ការកសាងសន្តិសុខនាវាចរណ៍អន្តរជាតិ (IMSC) ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលរួមមានចក្រភពអង់គ្លេសនិងអារ៉ាប់ប៊ីសាអូឌីត ដើម្បីដាក់ឈ្មោះអ្នកចូលរួមមួយចំនួន។

ការចូលរួមរបស់ដាណឺម៉ាក នឹងក្លាយជាផ្នែកមួយនៃ បេសកកម្មឃ្លាំមើលដែនសមុទ្រ ដឹកនាំដោយអឺរ៉ុបនៅច្រកសមុទ្រ Hormuz ដែលបានចូលរួមរួចហើយ ដោយប្រទេសហូឡង់ នៅចុងខែវិច្ឆិកា៕

ប្រែសម្រួលៈ ណៃ តុលា

To Top