ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៦,៨រ៉ិចទ័រ វាយប្រហារដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលបណ្តាញតាម ដានគ្រោះរញ្ជួយដី ប្រទេសចិន ហៅកាត់ (CENC)បានឲ្យដឹងថា គ្រោះរញ្ជួយដី កម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារ ដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន នៅវេលាម៉ោង២និង១១ល្ងាច នៅថ្ងៃអាទិត្យនេះ ម៉ោងនៅក្រុងប៉េកាំង ។

គ្រោះរញ្ជួយដីនេះ ត្រូវបានគេត្រួតពិនិត្យ ឃើញថា មានកម្រិត៦.៥៥ដឺក្រេនៃរយៈ ទទឹងប៉ែកខាងជើង និងកម្រិត ១២៥.៣ដឺក្រេ នៃរយៈបណ្តោយ ប៉ែកខាងកើត ។ គ្រោះរញ្ជួយដី មានជម្រៅប្រមាណ ៣០គីឡូម៉ែត្រ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top