ចូហ័រ បារ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរ បាននិយាយឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ចំនួននៃអ្នកជម្លៀសខ្លួន ចេញដោយសារ គ្រោះទឹកជំនន់បាន កើនឡើង ដែលកើតឡើងនៅរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី ក្រោយពីមានភ្លៀងធ្លាក់ យ៉ាងគំហុក នៅក្នុងតំបន់ ក្នុងរយៈពេល ២ថ្ងៃមកនេះ ។
នៅម៉ោង៨ព្រឹក នៅថ្ងៃអាទិត្យនេះ ចំនួនពលរដ្ឋដែល បានធ្វើការជម្លៀសខ្លួន ពីផ្ទះសម្បែង របស់ពួកគេនៅថេរ គឺ ចំនួន៣.៨៣៥នាក់ នៅរដ្ឋភាគខាងត្បូង ។ រដ្ឋាភិបាលនៃរដ្ឋ លោក Tan Chen Choon ប្រធានគណៈកម្មាធិការបរិស្ថាន ប្រចាំទីក្រុង បាននិយាយថា ចំនួន នៃជនរងគ្រោះបានថេរ ដោយបានកើនឡើង បើធៀបនឹងពលរដ្ឋ ២.៨៥៣នាក់ ដែលមានចំនួន៧៧០គ្រួសារ នៅក្នុងកំណត់ត្រា កាលពីថ្ងៃសៅរ៍ ៕
ដោយ៖ ម៉ៅ បុប្ផាមករា