ញូដេលី៖ ចំនួនអ្នកស្លាប់ ដោយសារប៉ូលីស បានបាញ់ទៅលើ ក្រុមបាតុករ ដែលមានអំពើហឹង្សា នៅរដ្ឋ Assam ភាគឦសាន ប្រទេសឥណ្ឌា ដែលជាចំណុចកណ្តាល នៃអំពើហិង្សាប្រឆាំងនឹងច្បាប់ ស្តីពីភាពជាពលរដ្ឋ (វិសោធនកម្មច្បាប់) បានកើនឡើងដល់ ៦ នាក់ហើយ ដោយមានមនុស្ស ២ នាក់ទៀតបានស្លាប់ ក្រោយរងការឆាបឆេះ នៅពេលដែលអ្នកដុតភ្លើង បានដុតឡានដឹកប្រេងរួចមក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការតវ៉ាដោយអំពើហឹង្សា បានផ្លាស់ប្តូរទៅរដ្ឋធានី ញូវដែលី ប្រទេសឥណ្ឌាជាទី រថយន្តក្រុងដឹកជញ្ជូន សាធារណៈចំនួន ៣ គ្រឿងត្រូវបានគេដុត រងការខូចខាតជាច្រើនកន្លែង និង គប់ដុំថ្មដាក់។ ប៉ូលីសត្រូវតែបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើដំបង ដើម្បីបំបែកហ្វូងមនុស្ស។
ទោះបីជាសាកលវិទ្យាល័យ ឈានមុខគេនៅជិតកន្លែង តវ៉ាក៏ដោយក៏អាជ្ញាធរ សាកលវិទ្យាល័យ បានបញ្ជាក់ច្បាស់ថា និស្សិតរបស់ខ្លួន នៅខាងក្នុងបរិវេណសាលា ធ្វើការតវ៉ាដោយសន្តិវិធី។ របាយការណ៍ បានបង្ហាញថា អ្នកដែលដុតភ្លើងទាំងនោះ គឺជាអ្នកស្រុកឬសកម្មជន មកពីគណបក្សនយោបាយ មួយចំនួន។
លោក Manoj Tiwari ប្រធានគណបក្ស Bharatiya Janata (BJP) បានចោទប្រកាន់គណបក្ស កាន់អំណាច នៃរដ្ឋធានីគឺលោក Aam Admi ពីបទញុះញង់ ឲ្យ មានអំពើហិង្សា។ លោកបានសរសេរ ជាភាសាហិណ្ឌីសរសេរថា “ឧទាហរណ៍របស់ (ប្រធានរដ្ឋមន្រ្តី) Arvind Kejriwal សមាជិកសភាមូលដ្ឋាន កំពុងញុះញង់សាធារណជន” ។
នៅកណ្តាលទីក្រុងញូវដេលី អ្នកតវ៉ារាប់រយនាក់ បានធ្វើបាតុកម្មប្រឆាំង នឹងច្បាប់ ដែលពួកគេបានចោទប្រកាន់ថា មានការរើសអើង ប្រឆាំងនឹងប្រជាជនម៉ូស្លីម។
រដ្ឋាភិបាលឥណ្ឌា បានអនុម័តច្បាប់ ស្តីពីសញ្ជាតិសម្រាប់ ជនចំណាកស្រុក មិនមែនមូស្លីម ដែលចាប់ផ្តើមនៅថ្ងៃសុក្រ។ ច្បាប់នេះផ្តល់ឱកាស ដល់ជនជាតិភាគតិច សាសនាចំនួន ៦ នាក់គឺហិណ្ឌូ , Parsis, ជេនស៍, គ្រីស្ទសាសនា, ពុទ្ធសាសនា និងស៊ីក មកពីអាហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដើម្បីទទួលបានសញ្ជាតិ ឥណ្ឌា ប្រសិនបើពួកគេទៅដល់ ប្រទេសឥណ្ឌាមុនឆ្នាំ ២០១៥ ៕
ប្រែសម្រួលៈ ណៃ តុលា