ព័ត៌មានអន្តរជាតិ

ភស្តុតាងនៃភពយក្សមួយ ធ្វើដំណើរជុំវិញផ្កាយតឿ ដែលស្លាប់ត្រូវរកឃើញ ជាលើកដំបូង

ភពមានរាងដូចយក្សនេផូន ដើរលើគន្លងផ្កាយតឿ ពណ៌ស មានអាយុកាល ២,០០០ ឆ្នាំ ពន្លឺផ្តល់នូវភស្ដុតាងដំបូង ដែលអាចឲ្យភពផែនដី អាចរួចផុតពីការស្លាប់ របស់ចង្កោមផ្កាយរបស់វា បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រហូតមកដល់ពេលនេះ មិនមានឧទាហរណ៍ណាមួយ នៃភពផែនដីដែលបានរួចរស់ជីវិត ពីការផ្លាស់ប្តូររបស់ផ្កាយ ទៅផ្កាយតឿពណ៌ស ហើយបន្សល់ទុកនូវក្តីសង្ឃឹមតិចតួច សម្រាប់អនាគត នៃភពផែនដីរបស់យើង។

ក្រុមតារាវិទូនិយាយថា ភស្ដុតាងសម្រាប់ភពឆ្ងាយ គឺកើតចេញពីទម្រង់ឌីសឧស្ម័ន ដែលបង្កើតចេញពីបរិយាកាសហួតរបស់វា។ ភពដែលមានរាងដូចនេផូន ត្រូវបានគេរកឃើញថា ត្រូវបានគេគិតថា មានទំហំធំជាងផ្កាយតឿពណ៌ស ដែលមានទំហំប៉ុនផែនដី។ ភពយក្សមួយនេះ ធ្វើដំណើរជុំវិញផ្កាយ ប្រមាណជារៀងរាល់ ១០ ថ្ងៃម្តង ដោយបន្សល់ទុកនូវឧស្ម័ន ដែលរួមមានអ៊ីដ្រូសែនអុកស៊ីសែន និងស្ពាន់ធ័រ។

ផ្កាយតឿពណ៌ស គឺក្តៅជាងព្រះអាទិត្យរបស់យើងប្រហែល ៤០ ដង ប៉ុន្តែតូចជាងផ្កាយ ដែលពួកវាមានទំហំ ១០០ នៃមួយមានន័យថា ភពដែលបន្តគោចរពួកវា នឹងមិនទទួលបានកម្ដៅច្រើនដូចមុននោះទេ ព្រោះចម្ងាយរវាងពួកវាធំជាង។ ភពមួយនឹងត្រូវធ្វើដំណើរ គោចរផ្កាយតឿនៅចម្ងាយ ៧៥ ដងជិតផែនដីជាងព្រះអាទិត្យគឺដើម្បីឲ្យមានទឹករាវ។

ការរកឃើញនេះ ដោយតារាវិទូមកពីដេប៉ាតឺម៉ង់ រូបវិទ្យានៃសាកលវិទ្យាល័យ Warwick និងនុយក្លេអ៊ែរសហស្សវត្សរ៍ សម្រាប់ការបង្កើតភព (NPF) នៅសាកលវិទ្យាល័យវ៉ាលប៉ារីសសូ ត្រូវបានចុះផ្សាយ នៅក្នុងទិនានុប្បវត្តិធម្មជាតិ៕ ដោយ៖លី ភីលីព

To Top