បរទេស៖ប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ខ្លួននឹងមិនអនុវត្តពន្ធគយបន្ថែម លើទំនិញរបស់ សហរដ្ឋអាមេរិកមួយចំនួន ក្រោយពីមានកិច្ចព្រមព្រៀងជំនួញជំហាន ទីមួយ រវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរ កាលពីថ្ងៃសុក្រ។
យោងតាមកាសែត ផ្លូវការចិន ស៊ិនហួ បានឲ្យដឹងថា គណៈកម្មាធិការពន្ធគយរបស់ ក្រុមប្រឹក្សារដ្ឋចិន បាននិយាយថា ខ្លួននឹងផ្អែកពន្ធគយបន្ថែម ៥ភាគរយនិង១០ភាគរយ លើផលិតផល រថយន្តនិងគ្រឿង បន្លាស់ រថយន្តផលិតដោយអាមេរិក ដែលគ្រោងដាក់ អនុវត្តជាធរមាន នៅម៉ោង១២និង០១នាទី កាលពីថ្ងៃអាទិត្យ។
“ភាគចិនសង្ឃឹម ផងដែរថា ភាគីទាំងពីរនឹងធ្វើការងាររួមគ្នា ផ្អែកលើសមភាពនិងការ គោរពចំពោះគ្នាទៅវិញ ទៅមក ដើម្បីដោះស្រាយ ឲ្យសមស្រប នូវក្តីព្រួយបារម្ភស្នូល របស់គ្នានិងគ្នា និងលើកកម្ពស់ ការអភិវឌ្ឍឲ្យស្ថិរស្ថេរ នូវចំណងមិត្តភាព សេដ្ឋកិច្ចនិងជំនួញ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន”៕ ប្រែសម្រួល៖ប៉ាង កុង