ព័ត៌មានអន្តរជាតិ

ប្រេសិត UN៖ កូរ៉េខាងជើង ធ្វើការអត្ថាធិប្បាយថា “អរិយភាព និងមិនត្រូវការអ្វីទាំងអស់”

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុងព្យុងយ៉ាងបានចេញសេចក្តីប្រកាសក្តែងៗ ​នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ្នកតំណាងពិសេស​ របស់សហរដ្ឋអាមេរិក គឺលោក Stephen Biegun បានប្រាប់ដល់អ្នកយកព័ត៌មាន ​នៅទីក្រុងសេអ៊ូលថា “យើងបាន លឺពួកគេទាំងអស់ហើយ” ។

លោកបានថ្លែងថា “វាជាការគួរឱ្យសោកស្តាយណាស់​ ដែលសំឡេងនៃសេចក្តីថ្លែងការណ៍ទាំងនេះ បញ្ជូនទៅកាន់សហរដ្ឋអាមេរិក សាធារណៈរដ្ឋកូរ៉េជប៉ុន និងមិត្តភក្តិរបស់យើងនៅអឺរ៉ុប មានអរិភាព និងអវិជ្ជមានហើយមិនចាំបាច់ធ្វើដូច្នេះទេ” ។

សហរដ្ឋអាមេរិក មិនមានពេលវេលាកំណត់ទេ យើងមានគោលដៅច្បាស់លាស់ ។

ក្រុងព្យុងយ៉ាងបាននិយាយថា ប្រសិនបើក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការផ្តល់ជូននូវ សំណើដែលអាចទទួលយកបាន ខ្លួននឹងអនុម័តនូវ “ វិធីថ្មី” ដែលមិនទាន់បានបញ្ជាក់ច្បាស់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top