ព័ត៌មានអន្តរជាតិ

តួកគីត្រៀមរួចរាល់ ដើម្បីផ្តល់ការគាំទ្រ ផ្នែកយោធាណាមួយ ដែលលីប៊ីត្រូវការ

បរទេស ៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសតួកគី បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ យោធាណាមួយ ដល់ទីក្រុងទ្រីប៉ូលី ដែលវាត្រូវការ ក្រោយពីទីក្រុងអង់ការ៉ា និងរដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់របស់ប្រទេសលីប៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខមួយ ។

លោក Tayyip Erdogan បាននិយាយលើកញ្ចក់ទូរទស្សន៍ A Haber TV ដូច្នេះថា “យើងនឹងធ្វើកិច្ចការពារសិទ្ធិ របស់ប្រទេសលីប៊ី និងប្រទេស តួកគី នៅក្នុងដែនសមុទ្រ មេឌីទែរ៉ានេភាគខាងកើត ហើយយើងបានត្រៀម ខ្លួនបន្ថែមទៀត ដើម្បីផ្តល់កិច្ចគាំទ្រចាំបាច់ណាមួយ ដល់ប្រទេសលីប៊ី” ។

ក្រោយជួបគ្នាក្នុង ទីក្រុងអ៊ីស្តង់ប៊ុល ជាមួយលោក Fayez al-Sarraj ជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលលីប៊ី លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោក Khalifa Haftar ដែលដឹកនាំកងកម្លាំង នៅប្រទេសលីប៊ីភាគខាងកើត មិនមែនជាមេដឹកនាំស្របច្បាប់ ហើយនិងជាតំណាង នៃរចនាសម្ព័ន្ធខុសច្បាប់មួយ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top