វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ របស់អាមេរិកក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានចោទប្រកាន់ដោយសភាតំណាងរាស្ត្រដោយ បានបើកសវនាការជំនុំជម្រះនៅវិមានព្រឹទ្ធសភា ដែលនឹងសម្រេចថា តើលោកនឹងនៅកាន់តំណែងបន្ដទៀត ឬអត់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មាន BBC បានឲ្យដឹងថា សភាបានបោះឆ្នោតថា ប្រធានាធិបតីបានរំលោភអំណាច របស់លោក ដែលជាការចោទប្រកាន់ដំបូង នៃការចោទប្រកាន់ពីរលើរូបប្រធានាធិបតីរូបនេះ។
ការបោះឆ្នោតនេះបានធ្លាក់ចុះ យ៉ាងគំហុកនៅតាមបណ្តាជួរគណបក្សដោយមាន ការបោះឆ្នោតចំនួន ២២៩ រូបសម្រាប់គណបក្សប្រជាធិបតេយ្យ សម្រាប់ការចោទប្រកាន់ និងគណបក្សសាធារណរដ្ឋចំនួន ១៩៥ នាក់បានប្រឆាំង ហេីយឥឡូវនេះលោក ត្រាំ ប្រឈមនឹងការបោះឆ្នោត លើការចោទប្រកាន់ជាលើកទីពីរ។
នៅពេលដែលការបោះឆ្នោត បានកើតឡើងលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងថ្លែងទៅកាន់ បាតុកម្មយុទ្ធនាការមួយនៅ Battle Creek រដ្ឋ Michigan រួមជាមួយអនុប្រធានាធិបតី Mike Pence ៕
ដោយ ឈូក បូរ៉ា