ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានសហការជាមួយមន្ត្រីនគរបាល ត្រួតពិនិត្យបទស្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី មន្រ្តីគយនិងរដ្ឋាករខេត្តកណ្តាល និងអាជ្ញាធរភូមិឃុំស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាបកន្លែងកែច្នៃរថយន្តខុស លក្ខណៈបច្ចេកទេស ចំនួន២តាំង នៅភូមិស្រុកធំ ឃុំជើងកើក ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងប្រតិបត្តិការនោះ រកឃើញរថយន្តកែច្នៃខុសច្បាប់ចំនួន១៩គ្រឿង។
ទន្ទឹមនឹងនេះ ក៏បានធ្វើការបន្តចុះអប់រំរថយន្ត ដឹកខ្សាច់ដើម្បីរឹតបន្តឹងការដឹកជញ្ជូនលើសកម្រិត កំណត់បានចំនួន ១៤គ្រឿងផងដែរ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងសាធារណការ៕