ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អំពាវនាវឱ្យអាមេរិក កុំលូកដៃ ក្នុងជម្លោះឧស្ម័នរវាងរុស្ស៊ី និងអ៊ុយក្រែន

បរទេស៖ ជម្លោះបញ្ហាឧស្ម័ន រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ មិនមានសញ្ញានៃការបោះបង់ឡើយ ដោយកិច្ចសន្យាដែលមានស្រាប់សម្រាប់ការ បញ្ជូនឧស្ម័នរុស្ស៊ីទៅអ៊ុយក្រែនគ្រោង នឹងផុតកំណត់នៅខែនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា សហរដ្ឋអាមេរិកដែល តាមគោលដៅរបស់ខ្លួន គួរតែដើរចេញពី ចន្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលនេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីខិតទៅជិតការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្លងកាត់ទ្វេភាគី។ នេះបើតាមការលើកឡើងរបស់លោក Steffen Kotré សមាជិកនៃក្រុមជម្រើស សម្រាប់ប្រទេសអាល្លឺម៉ង់ Bundestag ។

លោកបន្តថា « ខ្ញុំមិនមានឆន្ទៈក្នុងការប៉ាន់ស្មាន លើឱកាសនៃការឈានដល់កិច្ចព្រមព្រៀងទេ។ ទោះយ៉ាងណាខ្ញុំអាចមើលឃើញថា ប្រទេសអ៊ុយក្រែនកំពុង ទទួលបានការគាំទ្រមួយផ្នែកពីសហរដ្ឋអាមេរិក នៅក្នុងការទាមទារមិន ច្បាស់លាស់របស់ខ្លួន»។ លោកបានពន្យល់បន្ថែមថា «វានឹងចាំបាច់សម្រាប់សហរដ្ឋអាមេរិកជាមួយនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបោះជំហានទៅមុខ។ គ្មាននរណាម្នាក់រួមទាំងប្រទេសរុស្ស៊ី មានកាតព្វកិច្ចផ្គត់ផ្គង់ធនធាន ឬជ្រើសរើសផ្លូវឆ្លងកាត់ បេតុងណាមួយឡើយ»។

សមាជិកអាល្លឺម៉ង់រូបនេះ បន្ថែមថា «វាជាការផ្តល់ឧស្ម័នទៅអឺរ៉ុប។ ដូច្នេះខ្ញុំមិនបានឃើញ ការតភ្ជាប់រវាងការផ្គត់ផ្គង់ និងផ្លូវឆ្លងកាត់ទេ។ ការប្រឆាំងស្របរបស់អ៊ុយក្រែន ឆ្ពោះទៅកម្មវិធីបញ្ជូនឧស្ម័ន Nord Stream 2 ដែលចាំបាច់សម្រាប់ការ ផ្គត់ផ្គង់ឧស្ម័នអឺរ៉ុបគឺអយុត្តិធម៌ទាំងស្រុង ដោយចងចាំថា អឺរ៉ុបនិងអាល្លឺម៉ង់ជាពិសេសកំពុងគាំទ្រអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top