ព័ត៌មានអន្តរជាតិ

មេគណបក្សពីរនៅថៃ នាំគ្នាច្រៀងបទ «ដរាបណា អ្នកមិនដើរចេញពីខ្ញុំ» ផ្ញើជូននាយករដ្ឋមន្រ្តី ឧត្តមសេនីយ៍ ប្រាយុទ្ធ

បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងថ្នាក់ដឹកនាំនៃគណបក្សចម្រុះធំ ៗ ចំនួនពីរ បានយល់ឃើញថា មិនចាំបាច់និយាយច្រើនទេ កាលពីថ្ងៃពុធ ដោយងាកទៅរកចម្រៀងដើម្បីបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាលវិញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ លោក Anutin Charnveerakul និង លោក Jurin Laksanawisit គឺជាការផ្តោតសំខាន់នៃពិធីជប់លៀង ថ្ងៃចូលឆ្នាំថ្មីជាមួយអង្គភាពសារព័ត៌មានរបស់រដ្ឋាភិបាល នៅពេលដែលទំនាក់ទំនងរវាងគណបក្ស Palang Pracharath (PPRP), គណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ កំពុងស្ថិតក្នុងបញ្ហា។

លោក Anutin និងលោក Jurin បានច្រៀងបទ Reward for a Dreamer របស់អតីតសិល្បករជាតិ Jaran Manopet ហើយបាននិយាយថា ពួកគេផ្ញើបទនេះជូន លោកនាយករដ្ឋមន្រ្តី។ អ្នកទាំងពីរបានចង្អុលទៅ ឧត្តមសេនីយ៍ប្រាយុទ្ធ នៅពេលពួកគេច្រៀងបទ “ ដរាបណា អ្នកមិនដើរចេញពីខ្ញុំ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top