ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Shell យល់ឃើញថា អាចនឹងខាតបង់ប្រាក់ រហូតដល់២,៣ពាន់លានដុល្លារ សម្រាប់ការប៉ាន់ ប្រមាណទិន្នផល

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមហ៊ុន Shell របស់ប្រទេសហូឡង់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនរំពឹងថា នឹងមានការថយចុះតម្លៃរហូត ដល់២,៣ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៤ និងកាត់បន្ថយការព្យាករណ៍ របស់ខ្លួនសម្រាប់ការលក់ផលិតផល ប្រេងប្រចាំត្រីមាស ។

ក្រុមហ៊ុនរបស់ប្រទេសហូឡង់ មួយនេះ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនរំពឹងថានឹងមានការខាតបង់រហូតដល់ ២,៣ពាន់លានដុល្លារនៅត្រីមាសទី៤ និងកាត់បន្ថយ ការព្យាករណ៍របស់ខ្លួនសម្រាប់ការលក់ ផលិតផលប្រេងប្រចាំត្រីមាស ។

ក្រុមហ៊ុនរំពឹងថា ប្រេងចំនួន៦,៥លានបារ៉ែលក្នុងមួយ ថ្ងៃដល់៧លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ត្រីមាសទី៤ បើប្រៀបធៀបទៅនឹងការប៉ាន់ស្មាន កាលពីលើកមុនដែលមានចំនួន៦,៦៥លានបារ៉ែល ដល់៧,០៥ លានបារ៉ែលក្នុងមួយថ្ងៃ ។

ក្រុមហ៊ុន Shell ក៏បានឲ្យដឹងផងដែរថា ការចំណាយដើមទុនឆ្នាំ២០១៩ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅកម្រិតទាបនៃ ក្នុងតារាងទិន្នន័យរបស់ខ្លួន ពី២៤ពាន់លានដុល្លារទៅ២៩ពាន់លាន ដុល្លារអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top