ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក-ចិន ជួបពិភាក្សាគ្នា ស្ដីពីជម្លោះពាណិជ្ជកម្មទ្វេភាគី និងបញ្ហាកូរ៉េខាងជេីង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃសុក្រថាលោកបានជួបជជែកជាមួយ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបញ្ហាកូរ៉េខាងជើង។

លោកបន្ដថា “ការពិភាក្សាដ៏ល្អមួយទាក់ទង នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំរបស់យើង” ដោយយោងទៅលើកិច្ចព្រមព្រៀង បណ្តោះអាសន្នដែលប្រទេសទាំងពីរ បានឈានដល់សប្តាហ៍មុន ដើម្បីបញ្ឈប់ពន្ធបន្ថែមលើទំនិញចិន និងទាមទារការទិញកសិផល របស់ចិនពីប្រទេសចិនបន្ថែមទៀត និងផលិតផលផ្សេងទៀត ប៉ុន្ដែទោះយ៉ាងណាគេមិនទាន់ ច្បាស់ថា តើមេដឹកនាំទាំងពីរបានពិភាក្សាអ្វីខ្លះទាក់ទង នឹងប្រទេសកូរ៉េខាងជើងឡើយ។

លោក ត្រាំ បានសរសេរថា “ប្រទេសចិនបានចាប់ផ្តើមការទិញផលិតផល កសិកម្មទ្រង់ទ្រាយធំរួចទៅហើយ ការចុះហត្ថលេខា ផ្លូវការត្រូវបានរៀបចំឡើង យេីងក៏បាននិយាយអំពីប្រទេសកូរ៉េខាងជើង ដែលយើងកំពុងធ្វើការជាមួយចិន និងហុងកុង”៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top