វែលលីងថោន៖ ប៉ូលីសក្នុងតំបន់បានបញ្ជាក់ នៅថ្ងៃច័ន្ទនេះថាចំនួនអ្នកស្លាប់ដោយសារការ ផ្ទុះភ្នំភ្លេីងនៅកោះស ប្រទេសណូវែលសេឡង់ នៅក្នុងខែនេះបានកើនឡើងដល់ ១៩នាក់ហើយ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ប្រភពបានបន្ថែមថា សាកសពជនរងគ្រោះ ២នាក់ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
អ្នកនាំពាក្យប៉ូលីសបាននិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីការស្លាប់ចុងក្រោយរបស់ មនុស្សម្នាក់ទៀតកាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យ Auckland ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានអ្នកជំងឺ ១៤នាក់ត្រូវបានគេមើលថែ នៅមន្ទីរពេទ្យចំនួន ៤កន្លែងនៅប្រទេសណូវែលហ្សេឡង់ ដែលក្នុងនោះមាន ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ដោយ ឈូក បូរ៉ា