ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងផ្តល់ប្រាក់ជាង ១លានដុល្លារ ក្នុងជំនួយគ្រោះមហន្តរាយ ដល់កូរ៉េខាងជើង

បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងធ្វើការផ្តល់ឲ្យដល់ប្រទេសកូរ៉េខាងជើង នូវប្រាក់ជិត២លានដុល្លារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុង គ្រោះមហន្តរាយព្យុះទីហ្វុង បើទៅជាមានភាពតានតឹងដាក់គ្នាជាថ្មី និងទីក្រុងព្យុងយ៉ាង បដិសេធមិនចូលរួមក្នុងកិច្ចពិភាក្សាគ្នាក៏ដោយ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃចន្ទថា ជំនួយមានទឹកប្រាក់សរុបប្រហែល ១,៧លានដុល្លារអាមេរិក គួរតែបន្តផ្តល់ឲ្យ ដោយមិនគិតពីស្ថានភាពនយោបាយនោះឡើយ។ 

គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍បែបនេះ ពីទីក្រុងសេអ៊ូលនេះ គឺត្រូវបានធ្វើឡើង ស្របពេលនៅតែបន្តមាន ភាពខ្វះខាតនៃការឆ្លើយតបរបស់កូរ៉េខាងជើង ចំពោះសំណើរបស់ប្រទេសកូរ៉េខាងត្បូង ដែលសុំឲ្យមានការ សម្របសម្រួលគ្នា ស្តីពីបញ្ហានុយក្លេអ៊ែ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top