ព័ត៌មានអន្តរជាតិ

លោក​ ចន​ បូលតុន​៖​ លោក​ ដូណាល់​ ត្រាំ​ កំពុងបរាជ័យលេីគោលនយោបាយ កូរ៉េខាងជេីង

វ៉ាស៊ីនតោន៖​ អតីតទីប្រឹក្សាសន្តិសុខម្នាក់ របស់ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានលេីកឡេីងថា​ គោលនយោបាយរបស់ប្រធានាធិបតីអាមេរិករូបនេះ​ ចំពោះប្រទេសកូរ៉េខាងជើង​ កំពុងបរាជ័យ​ ហើយប្រទេសកុម្មុយនិស្តមួយនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់កងទ័ព​ និងសម្ព័ន្ធមិត្តអាមេរិក។

លោកចន​ បូលតុន​ ដែលបានធ្វើការឱ្យលោក ត្រាំ រហូតដល់ខែកញ្ញា​ បានធ្វើការកត់សម្គាល់នៅក្នុង សារធ្វីតធ័រខណៈភាពតានតឹងបានកើនឡើង ជុំវិញការគំរាមកំហែង របស់កូរ៉េខាងជើង​ ក្នុងការផ្ញើអំណោយថ្ងៃបុណ្យណូអែល ទៅសហរដ្ឋអាមេរិកប្រឆាំងនឹងកិច្ចចរចានុយក្លេអ៊ែរ​ ដែលជាប់គាំងរបស់ពួកគេ។

លោក បូលតុន ដែលបានចាកចេញពីរដ្ឋបាលលោក​ ដូណាល់​ ត្រាំ​ កាលពីខែកញ្ញាបន្ទាប់ពីការ ប៉ះទង្គិចគោលនយោបាយជាច្រើនជាមួយប្រធានាធិបតីអាមេរិករូបនេះ​ រួមទាំងលោក បានសរសេរថា “យើងនិយាយថា វាមិនអាចទទួលយកបានទេ​ សម្រាប់ប្រទេសកូរ៉េខាងជើងដើម្បីទទួលបាន អាវុធនុយក្លេអ៊ែរ​ ប៉ុន្តែវាមានលក្ខណៈវោហារសាស្ត្រជាងគោលនយោបាយ ពិតប្រាកដនៅពេលនេះ”៕

ដោយ​ ឈូក​ បូរ៉ា

To Top