តេហ្គុយស៊ីហ្គាលប៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុម អាជ្ញាធរបាននិយាយថា អ្នកទោសចំនួន ១៨នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើផ្ទុះអំពើហិង្សាថ្មីមួយនៅ ពេលប៉ះទង្គិចគ្នារវាងអ្នកទោស នៅឯពន្ធនាគារមួយកន្លែអ នៅភាគកណ្តាលប្រទេសហុងឌុយរ៉ាស់ កាលពីល្ងាចថ្ងៃអាទិត្យ ។
លោក Jose Coello អ្នកនាំពាក្យមកពីកងកម្លំាង សន្តិសុខជាតិបានបញ្ជាក់ថា ចំនួននៃអ្នកស្លាប់នៅម៉ោង៧ល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង០១៖០០នាទីម៉ោងសកល បង្កឡើងដោយភាពចលាចល នៅក្រុង El Porvenir រដ្ឋធានី Francisco Morazan ។
ឧប្បត្តិហេតុបានកើតឡើង មិនតិចជាង២ថ្ងៃ ក្រោយពីយ៉ាងហោចណាស់អ្នកទោសចំនួន ១៨នាក់ត្រូវ បានសម្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួស នៅឯទីតាំងដាក់ទោសព្រហ្មទណ្ឌ កម្រិតធ្ងន់មួយផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា