ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហេីរយន្ដហោះ ចារកម្មលេីកូរ៉េខាងត្បូង ជាថ្មីម្ដងទៀត

សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក បានហោះហើរយន្តហោះ ស៊ើបការណ៍មួយគ្រឿងទៀត នៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរចុងក្រោយបង្អស់ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយដោយពុំបាន បញ្ជាក់ពីពេលវេលាជាក់លាក់ នៃប្រតិបត្តិការថាទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរ នៅលើឧបទ្វីបនេះ។

អ្នកតាមដានអាកាសចរណ៍ ដដែលបានសរសេរនៅថ្ងៃអាទិត្យថា យន្ដហោះប្រភេទដូចគ្នាបានធ្វើការហោះហើរនៅលើឧបទ្វីបនេះ កាលពីចុងសប្តាហ៍ដោយ កត់សម្គាល់ថាវាពិតជា “ពេលវេលាចំលែក” មែនទែនព្រោះវាមិនធ្វើប្រតិបត្តិការ “ជាធម្មតាទេនៅចុងសប្តាហ៍” ៕

ដោយ ឈូក បូរ៉ា

https://m-en.yna.co.kr/view/AEN20191223001200325?section=news
To Top