ព័ត៌មានអន្តរជាតិ

ផ្ទះរាប់សិបខ្នង​ រងការបំផ្លិចបំផ្លាញដោយសារ ភ្លើងឆេះព្រៃនៅភាគខាងត្បូង អូស្ត្រាលី

កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ផ្ទះជាច្រើងខ្នងបានរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃ ដែលបានកើតឡើងនៅភាគខាងត្បូង នៃប្រទេសអូស្ត្រលី ដែលអ្វីបានខូច ខាតនោះ គឺថា មានច្រើនលើសពីអ្វីដែលបាន ប៉ាន់ប្រមាណកាលពីគ្រាដំបូងទៅទៀត ។

ផ្ទះស្ទើរតែ ២០០ខ្នងរងការបំផ្លាញ ដោយបន្តឆេះនៅទូទាំងប្រទេស នៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីបានកើតឡើងនៅតំបន់ Adelaide Hills ស្ថិតនៅភាគខាងត្បូងអូស្ត្រាលី ដែលបានបំផ្លិចបំផ្លាញ ដោយភ្លើងនៅចុងសប្តាហ៍មកនេះ ។

ការប៉ាន់ប្រមាណដំបូងបានបង្ហាញថា ចំនួនផ្ទះដែលបានរង ការបំផ្លិចបំផ្លាញនៅតំបន់ Adelaide Hills គឺមានតែ១៥ខ្នងប៉ុណ្ណោះ ។

ករណីនេះបានកើតឡើង ក្រោយពីផ្ទះជាង ៧០០ខ្នង បានរងការបំផ្លាញដោយភ្លើងនៅរដ្ឋ New South Wales និង Queensland កាលពីដើមខែធ្នូ និងខែវិច្ឆិកា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top