ព័ត៌មានអន្តរជាតិ

ពលករកូរ៉េខាងជើង នៅតែបន្តនៅក្នុង ប្រទេសចិននិងរុស្ស៊ី បើទោះជាមានទណ្ឌកម្ម

បរទេស៖ ពលករកូរ៉េខាងជើង មានចំនួនជាង ៣០នាក់ ត្រូវបានគេប្រទះឃើញ ចូលទៅក្នុងប្រទេសរុស្ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិ Vladivostok ក្រោយមួយថ្ងៃបន្ទាប់ពី ផុតកំណត់ទណ្ឌកម្ម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។

ចំណែកនៅក្នុងប្រទេសចិនវិញ កម្មករកូរ៉េខាងជើង ដែលធ្វើការនៅក្នុងភោជនីយដ្ឋាន ដំណើរការដោយទីក្រុងព្យុងយ៉ាង បានដំណើរការធ្វើទិដ្ឋាការ នៅទីក្រុងតាមព្រំដែននានា ដើម្បីធ្វើការស្នាក់នៅបន្ត ហើយស្រីបម្រើការរត់តុកូរ៉េខាងជើង នៅក្នុងភោជនីយដ្ឋានក្នុងទីក្រុងប៉េកាំង ធ្លាប់បាននិយាយប្រាប់ថា ពួកគេនឹងបន្តធ្វើការងារ ក្នុងដំណើរប្រឆាំងទណ្ឌកម្ម ដែលអាចមាន។

គួរបញ្ជាក់ថា ប្រទេសជាសមាជិក អង្គការសហប្រជាជាតិ ដែលរួមមានទាំងរុស្ស៊ីនិងចិនផងនោះ ត្រូវបានគេស្នើឲ្យបញ្ជូនត្រឡប់ទៅវិញ នូវពលករកូរ៉េខាងជើងទាំងអស់ ដែលរកប្រាក់បរទេសឲ្យ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ប៉ុន្តែប្រទេសនានា អាចនឹងប្រើប្រាប់ភាពចន្លោះប្រហោង ដើម្បីរក្សាកម្លាំងពលកម្មកូរ៉េខាងជើង ដែលមានតម្លៃទាប ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top