ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុង នៅឥណ្ឌូនេស៊ី កើនដល់២៨នាក់ បាត់ខ្លួន១៣នាក់

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែធ្នូនេះ បានឲ្យដឹងថា មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស៊ូម៉ាត្រា ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី កាលពី២ថ្ងៃមុន បានកើនឡើងយ៉ាងហោចណាស់ ទៅដល់២៨នាក់និង១៣ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

លោកYusuf Latief ប្រធានផ្នែកទំនាក់ទំនង នៃការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះការិយាល័យ សម្រាប់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា មនុស្សចំនួន១៣ នាក់ផ្សេងទៀត ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ក្បែរនោះ។ លោក Latief បានបន្តទៀតថា បេសកកម្មស្វែងរក និងជួយសង្គ្រោះអ្នកដំណើរដែលបាត់ខ្លួន កំពុងដំណើរការដោយមានការចូលរួម ពីក្រុមអ្នកជួយសង្គ្រោះ ប្រមាណដល់ទៅ៦០នាក់។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងស្រុកលោក Hadie Wijaya បានបញ្ជាក់ថារថយន្តក្រុង បានដឹកមនុស្សចំនួន៥៤ នាក់ មុនពេលធ្លាក់ចូលទន្លេ ក្នុងជ្រោះដ៏ជ្រៅមួយនៅក្នុងភូមិ Perahu Dipo តាំងតែពីយប់ថ្ងៃចន្ទ៕

ប្រែសម្រួល:ស៊ុនលី

To Top