ព័ត៌មានអន្តរជាតិ

មិនដល់អនាគតទេ តែបច្ចុប្បន្នអាស៊ីបាស៊ីហ្វិក គឺកំពុង ទទួលរងផល ប៉ះពាល់ ដោយបម្រែបម្រូលអាកាសធាតុ

បរទេស៖ ទោះបីជាអ្នកអាចនឹងមិនទាន់ បានទទួលអារម្មណ៍ថា បានរងផលប៉ះពាល់ខ្លាំង អំពីគ្រោះធម្មជាតិអាក្រក់ៗខ្លាំង ពិតមែនប៉ុន្តែសម្រាប់ ឆ្នាំ២០១៩នេះ គ្រោះធម្មជាតិទាំងនោះ ហាក់ដូចជាមានកំណើនខ្លាំង និងកាន់តែធ្ងន់ធ្ងរនេះ បើយោងតាមអ្វីដែលត្រូវបាន ចេញផ្សាយដោយទូរទស្សន៍ CNN នៅថ្ងៃពុធទី២៥ខែធ្នូនេះ។

ផ្សែងអ័ព្ទពុល​បានបង្កជាឥទ្ធិពល ដល់ប្រជាជន នៅអាស៊ី ជាពិសេសប្រជាជន នៅតាមបណ្តាទីក្រុងធំ មនុស្សរាប់រយនាក់ បានស្លាប់ដោយសារ ទឹកជំនន់ និងការបាក់ដីព្យុះស៊ីក្លូន បានបោកបក់ឆ្នេរសមុទ្រ និងភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងរលកកម្តៅ ដែលបណ្តាលឱ្យទីក្រុង និងទីក្រុងមួយចំនួន ស្ទើរតែអស់ទឹកស្តុក សម្រាប់ប្រើប្រាស់។

ប្រភពដដែល បានសរសេរទៀតថា អ្នកវិទ្យាសាស្រ្ត បានធ្វើការបង្ហាញថាវិបត្តិ អាកាសធាតុ កំពុងតែបង្កឱ្យមាន ជាព្រឹត្តិការណ៍អាកាសធាតុ កាន់តែធ្ងន់ធ្ងរ ហើយវាកំពុងតែមានផលវិបាក យ៉ាងធ្ងន់ធ្ងរជាងគេ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ក្នុងនោះកាលពីខែសីហា កន្លងមកគណៈកម្មាធិការ សេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) បាននិយាយនៅក្នុងរបាយការណ៍មួយ ថាលទ្ធផលនៃគ្រោះមហន្តរាយ ធម្មជាតិឥតឈប់ឈរ ក្នុងរយៈពេល២ឆ្នាំកន្លងមក គឺមាស្ថានភាពហួស ពីអ្វីដែលតំបន់នេះធ្លាប់ បានឆ្លងកាត់ឬ អាចព្យាករណ៍បាន៕

ប្រែសម្រួល:ស៊ុនលី

To Top