ព័ត៌មានអន្តរជាតិ

ឥណ្ឌា រឹតបន្តឹងសន្តិសុខ សម្រាប់ការតវ៉ា ក្រោយពិធីបួងសួងថ្ងៃសុក្រ

បរទេស៖ អាជ្ញាធរនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានបង្កើនសន្តិសុខ នៅក្នុងទីក្រុងធំៗនានា និងបានផ្អាកសេវាអ៊ីនធឺណេតទូរស័ព្ទ នៅក្នុងទីកន្លែងមួយ ក្នុងដំណើរប្រឹងប្រែងមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ នៅមុនការតវ៉ាដែលគេគ្រោងធ្វើឡើង ប្រឆាំងច្បាប់សញ្ជាតិថ្មី។

ដោយសារមានការរំពឹងថា នឹងមានការតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងសប្ដាហ៍នេះ អាជ្ញាធរក្នុងរដ្ឋ Uttar Pradesh បានហាមឃាត់ឲ្យផ្អាកដំណើរការសេវាអ៊ីនធឺណេត លើទូរស័ព្ទចល័ត នៅក្នុងផ្នែកជាច្រើននៃរដ្ឋនេះ ដែលរួមបញ្ចូលទាំងទីរួមខេត្ត Lucknow ផងដែរ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្សចំនួន ២៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការតវ៉ាទូទាំងប្រទេស ចាប់តាំងពីច្បាប់ ដែលគេមើលឃើញថា ជាការរើសអើងចំពោះពួកមូស្លីម ត្រូវបានគេអនុម័តឡើង កាលពីថ្ងៃទី១១ ខែធ្នូថ្មីៗនេះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top