ព័ត៌មានអន្តរជាតិ

ឥណ្ឌា ប្រកាសសញ្ញាប្រុងប្រយ័ត្ន ពណ៌ក្រហម អំពីអាកាសធាតុចុះត្រជាក់ខ្លាំង

ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា ប្រទេសឥណ្ឌា បានចេញសេចក្តីប្រកាសអាសន្នមួយដែលព្រមានអំពីសញ្ញា ប្រុងប្រយ័ត្នពណ៌ក្រហម អំពីអាកាសធាតុចុះត្រជាក់ខ្លាំងដែលបន្ត កើតមានឡើងនៅក្នុងតំបន់ ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ គេបានដឹងថា ប្រទេសឥណ្ឌា បានរងនូវសម្ពាធទាប ដោយមានអាកាសធាតុចុះត្រជាក់ខ្លាំង ដោយគេឃើញពលរដ្ឋជាច្រើនបាននាំគ្នា ដុតភ្លើងដើម្បីទប់ទល់នឹង ភាពត្រជាក់ ។ 

នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានកាលពីថ្ងៃអាទិត្យថា សញ្ញាប្រុងប្រយ័ត្នព៌ណក្រហម ត្រូវបានព្រមានឲ្យដឹងនៅផ្នែកជាច្រើន នៃប្រទេស ខណៈដែលរលកធាតុ ត្រជាក់បានកើតមានឡើង ហើយបន្តដល់ទូទាំងប្រទេស ។

ក្រុមមន្ត្រីបានលើកឡើងថា អាកាសធាតុចុះត្រជាក់ខ្លាំង អាចនឹងបន្តកើតមានឡើងគិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top