ព័ត៌មានអន្តរជាតិ

លោកអាបេ ថ្លែងការណ៍ឆ្នាំថ្មីថា លោកសន្យាធ្វើកំណែទម្រង់ ដើម្បីភាពជោគជ័យ ក្នុងព្រឹត្តិការណ៍អូឡាំពិក

តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានសន្យាថា នឹងលើកកម្ពស់ការធ្វើកំណែទម្រង់ នៅក្នុងប្រទេសជប៉ុន រាប់ចាប់ពីសន្តិសុខសង្គមរហូតដល់រដ្ឋធម្មនុញ្ញ ស្របពេលដែលលោកសម្តែងក្តីសង្ឃឹមថានឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំថ្មី របស់លោកអាបេ បានមានប្រសាសន៍ថា ឥឡូវនេះយើងមានសក្ដានុពល ឆ្ពោះទៅអនាគតហើយ ដូច្នេះគួរតែជំរុញយ៉ាងខ្លាំង សម្រាប់ការកសាងប្រទេសមួយសម្រាប់យុគសម័យថ្មីមួយ។ លោកបានឃើញព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូចុងក្រោយបង្អស់ក្នុងឆ្នាំ១៩៦៤ នៅអាយុ ១០ឆ្នាំ លោកបានបន្ថែមថា ខ្ញុំសង្ឃឹមថា ការប្រកួតឆ្នាំនេះក៏នឹងក្លាយជា ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នឹងធ្វើឲ្យក្មេងៗរំភើប និងឲ្យពួកគេមានក្តីសុបិន្តសម្រាប់អនាគត។

ចំពោះបញ្ហាគោលនយោបាយ លោកអាបេបានបន្តថា លោកនឹងបន្តធ្វើកំណែទម្រង់ធំ ៗ ដែលនឹងធ្វើឲ្យប្រទេស របស់យើងមានភាពប្រសើរឡើងហើយលើស ពីនេះទៀតខ្ញុំមើលឃើញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ កាលពីឆ្នាំមុនលោកអាបេបានក្លាយជានាយករដ្ឋមន្រ្តីដែលកាន់អំណាច យូរបំផុតរបស់ជប៉ុន។ អាណត្តិបច្ចុប្បន្នរបស់លោកក្នុងនាម ជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរីកំពុងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ៕

ដោយ៖ លី ភីលីព

To Top