ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥.០រ៉ិចទ័រ បានវាយប្រហារ ក្នុងចម្ងាយ៤១គីឡូម៉ែត្រ ភាគនីរតីនៃក្រុង Coquimbo ប្រទេសឈីលី នៅវេលាម៉ោង១៦និង៥១នាទី ម៉ោងសកល កាលពីថ្ងៃពុធ ។ គ្រោះរញ្ជួយដីនេះ មានជម្រៅ៤៥.០៤គីឡូម៉ែត្រ ។
តាមការវាយតម្លៃបឋម មានកម្រិត៣០.២៧៤១ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងកម្រិត៧១.៥៦៤ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយ អំពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា