ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុន មានគំនិតទុទិដ្ឋិនិយមអំពីសេដ្ឋកិច្ច ចំពេលសហរដ្ឋអាមេរិក – ចិនកំពុងតែរីករាលដាល

តូក្យូ៖ ការស្ទង់មតិរបស់សារព័ត៌មានក្យូដូ បានបង្ហាញថា ក្រុមហ៊ុនធំ ៗ របស់ជប៉ុនកំពុងតែមានគំនិតទុទិដ្ឋិនិយម អំពីសេដ្ឋកិច្ចដោយសារការព្រួយបារម្ភ អំពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលបានអូសបន្លាយកាលពីឆ្នាំមុន។

ក្នុងចំណោមក្រុមហ៊ុនចំនួន ១១៣ បានធ្វើការស្ទង់មតិរួមមានក្រុមហ៊ុន Toyota Motor Corp ក្រុមហ៊ុន NTT Docomo Inc និងក្រុមហ៊ុន Sony Corp ចំនួន ១៩ ភាគរយបាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កំពុងកើនឡើងជាលំដាប់ ពោលគឺធ្លាក់ចុះពី ២៣ ភាគរយនៅក្នុងការស្ទង់មតិកាលពីរដូវក្តៅមុន ខណៈគ្មាននរណាម្នាក់និយាយថា សេដ្ឋកិច្ចធំជាងគេទី៣របស់ពិភពលោក កំពុងកើនឡើងយ៉ាងខ្លាំងនោះទេ។

យោងតាមការស្ទង់មតិ ដែលបានធ្វើឡើងរវាងដើមខែវិច្ឆិកា និងដើមខែធ្នូថា ៦១ ភាគរយសេដ្ឋកិច្ចមានសភាពទ្រឹង ហើយ ១៩ ភាគរយយល់ឃើញថា សេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ ក្នុងចំណោមពួកគេ ២៦ ភាគរយបានជ្រើសរើសការធ្លាក់ចុះ នៃពាណិជ្ជកម្មដោយសារតែការរីករាលដាល នៃការគាំពារនិយមជាបុព្វហេតុមូលដ្ឋាន និង ១៤ ភាគរយបានជ្រើសរើសការធ្លាក់ចុះ សេដ្ឋកិច្ចនៅក្នុងប្រទេសចិន ។

ប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់ កិច្ចព្រមព្រៀង“ តំណាក់កាលមួយ” កាលពីខែមុនបន្ទាប់ពីជម្លោះពន្ធគយ ពន្ធដណ្តើមបានអស់រយៈពេលជាងមួយឆ្នាំ។ ប៉ុន្តែអ្នកវិភាគជាច្រើននៅតែមានការប្រុងប្រយ័ត្នថា តើទំនាក់ទំនងរវាងសេដ្ឋកិច្ចកំពូលរបស់ពិភពលោកទាំង២ នឹងប្រសើរឡើងដែរឬទេ៕

ដោយ៖លី ភីលីព

To Top