ព័ត៌មានអន្តរជាតិ

ខេត្តរបស់វៀតណាម ចង់តំឡើងកាមេរ៉ាសុវត្ថិភាព តាមព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់ ឧក្រិដ្ឋជនជនចិន

បរទេស៖ អាជ្ញាធរក្នុងខេត្ត ក្វាងនិញ នៅប្រទេសវៀតណាម បានស្នើឱ្យមានការតំឡើង កាមេរ៉ា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការចូលដោយ ខុសច្បាប់។

សំណើនេះបានកើតឡើង ចំពេលមានជនជាតិចិន កាន់តែច្រើនចូលប្រទេសវៀតណាម ដោយខុសច្បាប់ តាមព្រំដែនក្នុងខេត្ត ក្វាងនិញ ដែលកន្លែងដែលល្បីឈ្មោះ ដែលមាន ឆ្នេរសមុទ្រស្អាត Ha Long Bay ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទអ៊ិនធរណេតជាតិ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរ ខេត្តនេះ បានដាក់ញត្តិទៅរដ្ឋាភិបាល ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពន្លឿន គម្រោងនេះ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ការគ្រប់គ្រងព្រំដែនមានចន្លោះ ប្រហោងដែល បណ្តាលឱ្យមានការកើនឡើងនូវ សកម្មភាពព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងជនជាតិចិន។ ដោយសារតំបន់ព្រំដែនមានភាពស្មុគស្មាញ ដោយមានផ្លូវលំចំហជាង ៤០ច្រក ទាំងប្រជាជន និងទំនិញ អាចឆ្លងកាត់ព្រំដែនដោយខុសច្បាប់។

ចំនួនអ្នកទេសចរចិន ទៅខេត្ត ក្វាងនិញ បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពី ការសម្រេចចិត្តរបស់ខេត្ត ដែលអនុញ្ញាតឱ្យពួកគេស្នាក់នៅ ដោយគ្មានទិដ្ឋាការរហូត ដល់៣ ថ្ងៃ។

ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេសចំនួន ៦ លាននាក់ បានសម្រុកមកខេត្ត ក្វាងនិញ ដើម្បីតាំងទីលំនៅ និងធ្វើជំនួញ។ ទោះយ៉ាងណា ក៏ដោយ ជនសង្ស័យ ៦៥៤ នាក់ដែលភាគច្រើនជាជនជាតិចិន ត្រូវបានគេរកឃើញថាបានចូល ប្រទេសដោយខុស ច្បាប់ដោយរំលោភលើច្បាប់របស់វៀតណាម។

អាជ្ញាធរវៀតណាម បានបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិចិន ជាច្រើននាក់នាពេលថ្មីៗនេះ ដោយគេឃើញមានប្រតិបតិ្តការ ជួញដូរគ្រឿងញៀនជាច្រើន និងកំពុងលេងល្បែង ស៊ីសងខុសច្បាប់តាមអ៊ីនធឺណេត៕

ប្រែសម្រួលៈ ណៃ តុលា

To Top