គែរ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ជនអន្តោប្រវេសន៍ ស្ទើរតែ១.៣០០នាក់ បានលង់ទឹកស្លាប់ នៅក្នុងសមុទ្រ ម៉េឌីទែរ៉ាណេ ក្នុងឆ្នាំ២០១៩ ។
អង្គការជន អន្តោប្រវេសន៍ អន្តរជាតិ ហៅកាត់ថា (IOM)បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនអន្តោប្រវេសន៍ ស្ទើរតែ១.៣០០នាក់ បានលង់ទឹកស្លាប់ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅក្នុងឆ្នាំ២០១៩ ។
អង្គការខាងលើ បានបញ្ជាក់ថា ចំនួននៃអ្នកលង់ទឹកស្លាប់ មានចំនួន១.២៨២នាក់ ស្មើនឹង៤៤ភាគរយ ដែលទាបជាងឆ្នាំ២០១៨ ។ IOM បាននិយាយថា ចំនួននៃអ្នកស្លាប់ គឺគិតចាប់តាំងពី ឆ្នាំ២០១៤ ដែលដល់ពេលឥឡូវនេះ មានចំនួន១៩.១៦៤នាក់ ។
គ្រោះថ្នាក់ដែលកើតឡើង ភាគច្រើន ចន្លោះទឹកដី ប្រទេសលីប៊ី និងអ៊ីតាលី ។ ជនអន្តោប្រវេសន៍ម្នាក់ ក្នុងចំណោម៣៣នាក់ បានលង់ទឹកស្លាប់ កាលពីឆ្នាំមុន ធៀបនឹងអត្រាម្នាក់ ក្នុងចំណោម៥នាក់ នៅក្នុងឆ្នាំ២០១៧ ។ ក្រុមជំនាញការ IOM បាននិយាយថា ចំនួននៃក្រុម អន្តោប្រវេសន៍ ដែលជាអ្នកមកកាន់ តំបន់អឺរ៉ុប តាមផ្លូវទឹកនៅក្នុង ឆ្នាំ២០១៩ គឺមានចំនួន១១០.៦៦៩នាក់ ស្មើនឹង៥ភាគរុយ ទាបជាងឆ្នាំមុន ៕
ដោយ៖ ម៉ៅ បុប្ផាមករា