ព័ត៌មានអន្តរជាតិ

ចិនព្រមានអាមេរិក ឱ្យបញ្ឈប់ការរំលោភ អំណាចដោយប្រើកម្លាំងបាយ ក្រោយការសម្លាប់ ឧត្តមសេនីយ៍ ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាងយី បាននិយាយថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ការ រំលោភបំពានអំណាច ដោយប្រើកម្លាំង ហើយលោកបន្ថែមថា អាកប្បកិរិយាប្រថុយប្រថាន របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន រំលោភលើបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់សមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif តាមទូរស័ព្ទកាលពីថ្ងៃសុក្រ លោកវ៉ាង បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបន្តតួនាទីស្ថាបនាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខនៅមជ្ឈឹមបូព៌ា។

ការផ្តោះផ្តងរវាងរដ្ឋមន្រ្តី ការបរទេសទាំងពីរចិន និងអ៊ីរ៉ង់ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិកនៅទីក្រុងបាកដាដ ហើយបានសម្លាប់មេបញ្ជាការយោធា ដែលលេចធ្លោជាងគេរបស់អ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ Qassem Soleimani ប្រធានកងកម្លាំងពិសេស Quds នៃក្រុមឆ្មាំបដិវត្តអ៊ីស្លាម និងលោក Abu Mahdi al-Muhandis ដែលជាមេបញ្ជាការ របស់ Shia Hashd al-Shaabi ឬអង្គភាពចល័តដែលពេញនិយម របស់អ៊ីរ៉ាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top