ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ថ្កោលទោស ការបង្កើនកម្លាំង តួកគីនៅលីប៊ី

បរទេស ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត បានថ្កោលទោស ការបង្កើនកម្លាំងថ្មីៗនេះ របស់តួកគី នៅក្នុងប្រទេស លីប៊ី និងការអនុម័ត របស់រដ្ឋសភាតួកគី ឲ្យបញ្ជូនកងទ័ពទៅកាន់ ប្រទេសលីប៊ី ហើយបានចាត់ទុកវាថា ជាការបំពាន សេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីតនោះ បាននិយាយបន្តទៀតថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អះអាងបញ្ជាក់ថា ការបង្កើនកម្លាំងតួកគីនោះ បានបង្កឲ្យមាននូវការគម្រាមកំហែងមួយ ចំពោះសន្តិសុខនិងស្ថិរភាព ក្នុងប្រទេសលីប៊ី ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីនោះ ការបង្កើនកម្លាំងយោធាតួកគីនោះ ក៏បង្កការគម្រាមកំហែងអារ៉ាប់និងសន្តិសុខក្នុងតំបន់ ព្រោះវាជាការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសអារ៉ាប់មួយ ដែលបំពានទៅនឹងគោលការណ៍ និងកតិកាសញ្ញាអន្តរជាតិ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top