ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស ពិភាក្សាគ្នាអំពីស្ថានភាព នៅអ៊ីរ៉ាក់ និងអ៊ីរ៉ង់

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយប្រាប់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃអាទិត្យ ដោយពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសអ៊ីរ៉ង់។

សេចក្តីប្រកាសព័ត៌មាន បានផ្តល់ឲ្យនូវសេចក្តីលម្អិត ជាក់លាក់តិចតួចនៃកិច្ចសន្ទនាពិភាក្សាគ្នា តាមទូរស័ព្ទនោះ ដោយធ្វើការបង្ហាញប្រាប់ឲ្យដឹងត្រឹមតែថា មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការបញ្ជាក់អះអាងជាថ្មីម្តងទៀត ស្តីពីសម្ពន្ធភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ 

គួរបញ្ជាក់ថា រដ្ឋសភានៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវឲ្យកងទ័ពអាមេរិក និងកងទ័ពបរទេសផ្សេងទៀត ចាកចេញពីប្រទេសខ្លួន ស្របពេលមានប្រតិកម្ម ប្រឆាំងកើនឡើង ចំពោះការដែលអាមេរិកសម្លាប់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top