ព័ត៌មានអន្តរជាតិ

ជប៉ុន លើកឡើងពីការ មិនប្រែប្រួល ក្នុងផែនការ បញ្ជូនកម្លាំងទៅតំបន់មជ្ឈិមបូព៌ា

បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន កំពុងតែធ្វើការឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែគ្មានការប្រែប្រួលផ្លាស់ប្តូរក្នុងផែនការជប៉ុន បញ្ជូនកងកម្លាំងទៅតំបន់មជ្ឈិមបូព៌ា ដើម្បីធានាសុវត្ថិភាពកប៉ាល់ជប៉ុននៅទីនោះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Star បានឲ្យដឹងថា ភាពតានតឹង បានផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារ ដោយយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បានសម្លាប់មេបញ្ជាការមួយរូប នៅក្នុងចំណោមមេបញ្ជាការ យោធាជាន់ខ្ពស់អ៊ីរ៉ង់។ 

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហាញផងដែរថា ផែនការដ៏មានសក្ដានុពលរបស់ខ្លួន ក្នុងការបញ្ជូននាវាចម្បាំងពិឃាតសមត្ថភាពមីសីលនាំផ្លូវ ទៅកាន់តំបន់មជ្ឈិមបូព៌ា កំពុងតែស្ថិតនៅក្រោម ការពិចារណាផងដែរ ស្របពេលមានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top