ព័ត៌មានអន្តរជាតិ

ស្ងាត់ៗ លោកពូទីន ធ្វើដំណើរបំពេញទស្សនកិច្ច នៅប្រទេសស៊ីរី

បរទេស៖ នៅព្រឹកថ្ងៃអង្គារទី៧ ខែមករា ប្រធានាធិបតីរុស្សី លោកពូទីន បានធ្វើដំណើរបំពេញទស្សនកិច្ច ទៅដល់ប្រទេសស៊ីរី ហើយនិងព្រមទាំង បានជួបប្រជុំជាមួយ នឹងមេដឹកនាំស៊ីរី លោកអាសាដ ផងដែរ។

ទីភ្នាក់ងារចិនស៊ិនហួ បានចេញផ្សាយថា ជំនួបប្រជុំនៃមេដឹកនាំទាំងពីរ គឺត្រូវបានធ្វើឡើង នៅក្នុងទីតាំង ដ៏សុវត្ថិភាពបំផុត គឺមូលដ្ឋានទ័ពរុស្សី ប្រចាំក្នុងទីក្រុងដាម៉ាស ផ្ទាល់តែម្តង។ វាត្រូវបានគេមើលឃើញ ជាដំណើរទស្សនកិច្ច លើកដំបូងបង្អស់ របស់លោកពូទីន នៅទីក្រុងដាម៉ាស គិតចាប់តាំងតែពីសង្គ្រាម ស៊ីរីចាប់ផ្តើមឡើង កាលពីឆ្នាំ២០១៣។

រំលឹកដែរថា កាលពីខែធ្នូឆ្នាំ ២០១៧ លោកពូទីនបានទៅទស្សនា មូលដ្ឋានទ័ពអាកាស Hmeimim ដែលដំណើរការ ដោយប្រទេសរុស្ស៊ី នៅក្នុងខេត្ត Latakia ភាគពាយព្យប្រទេសស៊ីរី ដែលជាកន្លែង ដែលលោកបាន ជួបលោកអាសាដ និងបានបញ្ជាឱ្យដក កងទ័ពរុស្ស៊ី មួយចំណែក ចេញពីប្រទេសស៊ីរី ៕

ប្រែសម្រួល:ស៊ុនលី

To Top